News

កិច្ចប្រជុំពិភាក្សាអំពីគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយ លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ


នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គាធិការ ប្រធានវិទ្យាស្ថាន និង លោក លោកស្រី ប្រធានអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំបានពិនិត្យ និង ពិភាក្សា លើគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងក្នុងគោលបំណងធានាបាននូវឯកភាពផ្ទៃក្នុង ភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពនៃការរៀបចំថវិកា និង ការត្រៀមចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៥ នាពេលខាងមុខ។ ទន្ទឹមនេះ កិច្ចប្រជុំក៏បានពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម របស់អង្គភាពនីមួយៗនាពេលកន្លងមក ដើម្បីឱ្យការអនុវត្តថវិកាបន្តកាន់តែមានភាពល្អប្រសើរ ឆាប់រហ័ស  ងាយស្រួល និងប្រសិទ្ធភាពខ្ពស់។
 

Photo Credit: Ministry of Foreign Affairs of Cambodia.

Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text