News

ការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវរសេនីយ៍ទោ ភឿក ជីវ័ន្ត ( ០៤ មីនា ២០២៣ )


នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ១០,០០០ដុល្លារ ជូនដល់លោកស្រី វង្ស ស្រីទូច ភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលពលីដោយជំងឺផ្លូវដង្ហើម នៅតំបន់បេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

ព្រមជាមួយនឹងសាររំលែកមរណទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសំដែងនូវការសោកស្តាយដ៏ក្រៀមក្រំបំផុតដល់គ្រួសារសព ចំពោះមរណភាពរបស់វរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជូនថវិកាដល់គ្រួសារសាច់ញាតិសពដែលបានចូលរួមក្នុងពិធី ផងដែរ៕

Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text