News

ការជួបសម្ដែងការគួរសមរបស់ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួងការបរទេស


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួងការបរទេស ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង ក្នុងគោលបំណងបង្កើនបរិយាកាសស្និទ្ធស្នាល និងលើកទឹកចិត្តក្រុមការងារទីប្រឹក្សាក្រសួងទាំងអស់ ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការអនុវត្តការងាររបស់ក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចថាបន្ទាត់នយោបាយការបរទេសរបស់កម្ពុជាត្រូវបានរៀបចំតាក់តែងឡើងជាមួយនឹងទស្សនៈវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា និងត្រូវបានត្រួសត្រាយផ្លូវដោយ ឯកឧត្តម ហោ ណាំហុង និងឯកឧត្តម ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ឯកឧត្តម មានទស្សនវិស័យ និងគោលបំណងជាយូរហើយក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសង្គមកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីឱ្យជនបរទេស និងប្រជាពលរដ្ឋដើមកំណើតខ្មែរដែលកំពុងរស់នៅឯនាយសមុទ្របានស្គាល់ពីតថភាពពិតនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជាឱ្យកាន់តែច្បាស់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍ដល់ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួងទាំងអស់ ចូលរួមឱ្យបានសកម្មក្នុងការងាររបស់ក្រសួងការបរទេស ជាពិសេស ជួយផ្សព្វផ្សាយ និងលើកតម្កើងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិតាមរយៈការផ្សព្វផ្សាយនូវរូបភាព ល្អៗ ពីប្រទេសកម្ពុជាដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរ និងវិនិយោគមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text