News

កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស  និងតែងតាំងមន្រ្តីរាជការ


នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស  និងតែងតាំងមន្រ្តីរាជការ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍ជូនដល់សមាជិកគណ:កម្មការអំពីកាងារលើកកម្ពស់  និងពង្រឹងធនធានមនុស្សរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងកិច្ចការតែងតាំងមន្រ្តីរាជការឱ្យកាន់តែមានសុក្រិតភាព  ដោយឈរលើគោលការណ៍គុណភាព  គុណធម៌   និងគុណាធិបតេយ្យ  ក្នុងគោលបំណងកាន់តែអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ទៅនឹងស្ថានភាពសកលលោកដែលមានលក្ខណៈស្មុគស្មាញ និងវិវត្តប្រែប្រួលឥតឈប់ឈរ។

Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text