News

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្ត្រីរាជការ


នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្ត្រីរាជការ​ដោយមានការចូលរួមពី​ ឯកឧត្តម លោកជំទាវ អនុប្រធាន​ និងសមាជិក​គណៈកម្មការ​ រួមនឹងមន្រ្តីពាក់ព័ន្ធមួយចំនួន។ 

របៀបវារៈនៃកិច្ចប្រជុំគឺពិនិត្យ និងពិភាក្សាអំពីការតែងតាំងមន្រ្តីបម្រើការក្នុងទីស្ដីការក្រសួង និងការរៀបចំបញ្ចូលមន្ត្រីការទូតដែលបានចប់អាណត្តិបេសកកម្មពីបរទេស ចូលក្នុងរចនាសម្ព័ន្ធក្រសួងឡើងវិញ។

Alternate Text Alternate Text Alternate Text Alternate Text