News

កម្រងរូបភាពថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងចូលរួមអបអរសាទរក្នុងពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»


ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចូលរួមនៅទីស្តីការក្រសួងដើម្បីទូងស្គរអបអរដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាការបើកការដ្ឋានព្រែកជីកហ្វូណន-តេជោ ដែលកំណត់នូវការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការនាំមកជូនប្រជាជាតិកម្ពុជានូវស្វ័យភាពយុទ្ធសាស្រ្តផ្នែកសេដ្ឋកិច្ច និងសង្គម ហើយដែលភារកិច្ចនេះកំពុងត្រូវបានអនុវត្តបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក៏សូមឆ្លៀតឱកាសលំអោនកាយវិចារចិត្ត ចូលរួមអបអរសាទរដោយគោរពបំផុតដល់ខួបកំណើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ថ្ងៃទី០៥ ខែសីហា ផងដែរ។

Alternate Text Alternate Text Alternate Text Alternate Text Alternate Text