នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ៩ និង៩នាទីព្រឹក តាងនាម ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការប្រចាំការ បានធ្វើជាអធិបតី ដឹកនាំ មន្ត្រីរាជការ បុគ្គលិកក្រសួង ជួបជុំគ្នា ទូងស្គរយ៉ាងអធឹកអធម និងសប្បាយរីករាយក្រៃលែង អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្រដ៍ឧត្តុង្គឧត្តម របស់ព្រះរាជាណាចក្រកម្ពុជា។